គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុង នៅឃុំកន្ទួត មុនដាក់សំណើរដេញថ្លៃ ក្រុមហ៊ុនវេង លាប ដើរចរចារលុយក្រុមហ៊ុនផ្សេងៗ មិនឲ្យចូលដេញថ្លៃដោយការប្រកួតប្រជែង

admin By admin August 13, 2026

ក្រចេះ : គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងរបស់រដ្ឋបាលឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១២ ខែសីហាឆ្នាំ២០២៦ ដំណើរការធម្មតា មានសភាពស្ងប់ស្ងាត់ ដោយសាក្រុមហ៊ុន វែង លាប ដើរអូសទាញនិងទិញទឹកចិត្តក្រុមហ៊ុនដ៍ទៃផ្សេងទៀតមិនឲ្យចូលរួមដាក់សំណើដេញថ្លៃដោយការប្រកួតប្រជែងនិងមានតម្លាភាព ។

គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន៣ ខ្សែប្រវែងសរុប ០,២៥៤ ក.ម, ទទឹង ៥ ម, កម្រាស់ ០,១៥ ម និងតម្លើងបង្គោលភ្លើងសាធារណៈ ចំនួន ៥ដើម ក្នុង​តម្លៃប៉ាន់ស្មាន ១៦១,៥៧៩,៣៥៨ រៀល ។

នៅក្នុងកាបើកសំណើដាក់ដេញថ្លៃ ​នាឱកាសនោះ ក្រុមហ៊ុនដែលបានចូលរួមដេញមានចំនួន៤ក្រុមហ៊ុន សុទ្ធសឹងជាដៃគូសហការគ្នា ក្រោមការរៀបចំរបស់ក្រុមហ៊ុន វេង លាបបើកឱ្យចូលដាក់សំណើជាមួយគ្នា ដើម្បីបំពេញតាមលក្ខ ខណ្ឌរបស់គណៈកម្មការលទ្ធកម្ម ដោយមិនឲ្យក្រុមហ៊ុនដទៃផ្សេងទៀតចូលរួមដេញដោយការប្រកួតប្រជែងនោះទេជាមួយគ្នានោះគេសង្កេតឃើញក្រុមហ៊ុន វេង លាប ដើរគៀងគរ និយាយតម្លៃ ថ្លៃទឹកតែឲ្យទៅក្រុមហ៊ុនដ៍ទៃផ្សេងទៀតកុំឲ្យដាក់សំណើដេញថ្លៃ នៅក្នុងពេលនោះ ។

បើតាមប្រភពពីក្រុមហ៊ុនផ្សេងទៀតដែលមិនបានដាក់សំណើដេញថ្លៃនៅក្នុងឱកាសនោះ បានបញ្ជាក់ថាក្រុមហ៊ុន វេងលាប ជិះឡានស៊េរីទំនើប ដើរខ្សឹបខ្សៀវនិងគៀងគរនិយាយតម្លៃចរចាថ្លៃទឹកតែ ដោយក្រុមហ៊ុន ខ្លះទទួលបានជាង ១០លានរៀល បាញ់តាម កុងធនាគារ ក្រុមហ៊ុនខ្លះ ៣ លានរៀល ខ្លះទៀតបាន១លានរៀល ដោយឡែកក្រុមហ៊ុនតូចៗដែលមិនមានលទ្ធភាពនៅក្នុងការប្រកួតប្រជែងដេញថ្លៃ គឺទទួលបានទឹកតែតែចំនួន៥០ ទៅ៦០ម៉ឺនរៀលប៉ុណ្ណោះ ។

នៅក្នុងដំណើរការដាក់សំណើដេញថ្លៃនៅក្នុងរដ្ឋបាលឃុំជាមួយនឹងគណៈកម្មការលទ្ធកម្មគឺមិនមានបញ្ហា អ្វីនោះទេ ដំណើរការទៅដោយរលូនក្រោយពីមានការសម្របសម្រួលនិងនិយាយថ្លៃទឹកតែត្រូវគ្នានៅខាងក្រៅបរិវេណសាលាឃុំ។

ចំណែកក្រុមហ៊ុនទាំង៤ដែលបានចូលរួមដេញថ្លៃនៃឱកាសនោះរួមមាន
១. ក្រុមហ៊ុន ជើង ចាន់ថែល ដាក់សំណើរតម្លៃ ១៦១,០០០,០០០ រៀល
២. ​ក្រុមហ៊ុន គឹម សសារូន ដាក់សំណើតតម្លៃ ១៦១,០០០,០០០ ររៀល
៣. ​ក្រុមហ៊ុន ម៉ៀង សារ៉ុម ដាក់សំណើតម្លៃ ១៦០,០០៥,៦០០ ររៀល
៤. ក្រុមហ៊ុន វែង លាប ដាក់សំណើ​តម្លៃសាងសង់១៥៦,២០០,០០០ រៀល ក្រោយពីបញ្ចប់ការដាក់សំណើដេញថ្លៃគណៈកម្មការលទ្ធកម្មឃុំកោតសម្រេចផ្ដល់លទ្ធភាពឲ្យទៅក្រុមហ៊ុនវេងលីបជាអ្នកទទួលបានគម្រោងនេះ ។ ក្រោយមកក្រុមហ៊ុន វែង លាប និងដៃគូរបស់ខ្លួនក៏បានជួបជាមួយនឹងក្រុមហ៊ុនដទៃផ្សេងទៀតដើម្បីជជែកនិងផ្ដល់តម្លៃថ្លៃទឹកតែឲ្យដើម្បីបញ្ចប់និងក្នុងការទទួលបានកម្រោងសាងសង់មួយនេះដោយរលូន។

Leave a Reply

Your email address will not be published. Required fields are marked *